Program Manager of Youth Organizing and Empowerment

Sunday November 1st, 2020

សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច

​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។

បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖

Announcement Positions

ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន (Program Manager of Youth Organizing and Empowerment)

Exec. / Management, Research / Development, Social Work

  • Location: Phnom Penh Capital
  • Schedule: Full-time
  • Salary: $761 – $839

ទីកន្លែងការងារ​ ៖​ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ

របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ

ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិរៃអង្គាសថវិកា ដឹកនាំនិងគាំទ្រសកម្មភាពអនុវត្តកម្មវិធីការងារជាមួយមួយបុគ្គលិកគម្រោងនិងយុវជន, ត្រួតពិនិត្យនិងវាយតម្លៃ កម្មវិធីការងារដោយ​ធានាការអនុវត្តតាមផែនការនិងសកម្មភាពជាយុទ្ធសាស្ត្រ និងធ្វើរបាយការណ៍ជូនប្រធានប្រតិបត្តិ។

Duties

  • ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងភាពជាតំណាង
  • ផ្តល់នូវយុទ្ធសាស្ត្រ និងសម្របសម្រួលនៅក្នុងការបង្កើត, ការរៀបចំផែនការកម្មវិធី, ផែនការ​ថវិកា, និងការអនុវត្តយុទ្ធសាស្ត្ររបស់កម្មវិធី។
  • ផ្តួចផ្តើម សម្របសម្រួល និងដឹកនាំកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនដើម្បីធានាថាសកម្មភាពការងារ​របស់​កម្មវិធីស្របនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់សមាគមដែលមានលក្ខណៈច្នៃប្រឌិតស៊ីគ្នាទៅនឹង​ផែនការយុទ្ធសាស្ត្ររបស់​សមាគម ។
  • ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនអាចធ្វើជាតំណាងរបស់សមាគមក្នុងការចូលរួមកិច្ចប្រជុំ សិក្ខាសាលា វេទិកាខាងក្រៅ និងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានក្នុងករណីមានការចាត់តាំងពីប្រធានប្រតិបត្តិ។
  • ចូលរួមនៅក្នុងដំណើរការរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ, ដឹកនាំការរៀបចំផែនការថវិកាសម្រាប់កម្មវិធី ព្រមទាំងត្រួតពិនិត្យនិងគ្រប់គ្រងថវិការបស់កម្មវិធី។
  • ដឹកនាំការអភិវឌ្ឍកម្មវិធី និងអនុវត្ត
  • ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍/រៀបចំកម្មវិធី គម្រោង សម្របសម្រួលគម្រោង និងរបាយ​ការណ៍ (របាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ)។
  • ត្រួតពិនិត្យការវិវត្តន៍នៃកម្មវិធី​ និងភាពប្រសើរឡើងនៃផែនការរបស់គម្រោងដើម្បីធានាប្រសិទ្ធិភាព និងការអនុវត្តគម្រោងនិងកម្មវិធីទាន់ពេលវេលា។
  • គាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការកៀរគរធនធាននិងហិរញ្ញវត្ថុសម្រាប់កម្មវិធី និងគម្រោងរបស់សមាគម ។
  • ទំនាក់ទំនងជាមួយម្ចាស់មូលនិធិពាក់ព័ន្ធនឹងកម្មវិធីការងារ និងការរក្សាទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់មូលនិធិ ។
  • ដឹកនាំការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធី និងគម្រោង ព្រមទាំងការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ និងការរៀនសូត្រ ។
  • រៀបចំផែនការយុទ្ធសាស្ត្រនៃការចងក្រងសមាជិក ចងក្រងសហគមន៍ និងរៀបចំបង្កើត​កម្មវិធីបណ្តុះបណ្តាលសមត្ថភាព និងជំនាញសម្រាប់សមាជិក និងយុវជន។
  • ពង្រឹងការទំនាក់ទំនងជាមួយអង្គការដៃគូជាតិ និងអន្តរជាតិដើម្បីពង្រីកឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ និងការ​កសាង​សមត្ថភាពក្នុងចំណោមសមាជិក។
  • សហការជាមួយអង្គការដៃគូរយុទ្ធសាស្ត្រ អង្គការដៃគូរ និងក្រុមយុវជនដើម្បីអនុវត្តកម្មវិធី និងគម្រោង។
  • ធានាសិទ្ធិរបស់បុគ្គលិកៗម្នាក់ត្រូវបានគោរពក្នុងការបំពេញការងារឱ្យសមាគម។
  • ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស
  • ផ្តល់ការដឹកនាំ ការសម្របសម្រួល ការគាំទ្រផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្រដែលមានគុណភាពដល់​មន្ត្រីសម្របសម្រួលគម្រោង និងបុគ្គលិកគម្រោង និងសម្របសម្រួលបណ្តាញយុវជន និងសហគមន៍។
  • គ្រប់គ្រងក្រុមការងារកម្មវិធីក្នុងការអនុវត្តយុទ្ធសាស្ត្រកម្មវិធី ផ្តល់ភាពជាអ្នកដឹកនាំ និងការណែនាំ​ (ការគ្រប់គ្រងក្រុមត្រូវឱ្យស្របនឹងគោលនយោបាយបុគ្គលិករបស់សមាគម)។
  • ប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ដោយ​មានការគាំទ្រពីប្រធានផ្នែកប្រតិបត្តិការនឹងចូលរួមក្នុងដំណើការ​ជ្រើសរើស និងវាយតម្លៃបុគ្គលិក និងដោះស្រាយបញ្ហារបស់បុគ្គលិក។
  • ធានាថាគ្រប់សមាជិកក្រុមត្រូវបានផ្តល់ឱកាសក្នុងទទួលបានការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាល​នូវជំនាញបន្ថែម។
  • ធ្វើផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់សមាជិកក្រុម និងផ្តល់ការបណ្តុះបណ្តាល​ដែល​មានគុណភាពដើម្បីពង្រឹងគុណភាព សីលធម៌ និងវិជ្ជាជីវៈក្នុងការអនុវត្តការងារ។
  • ការទំនាក់ទំនង និងភាពជាដៃគូរ
  • ទទួលខុសត្រូវលើការសម្របសម្រួលវេទិការៀនសូត្រ ការប្រជុំសមាជិក និងសមាជជាទៀងទាត់។
  • ធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរជាតិ និងអន្តរជាតិដើម្បីពង្រឹងភាពជាដៃគូរ​ជាមួយអង្គការ​យុវជនក្នុងតំបន់ និងអន្តរជាតិ។
  • ទំនាក់ទំនងជាមួយអង្គការយុវជនក្នុងស្រុក ដៃគូរអភិវឌ្ឍន៍ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតឱកាសកសាងសមត្ថភាព និងជំនាញសម្រាប់សមាជិករបស់សមាគម។
  • ការទទួលខុសត្រូវផ្សេងៗទៀត
  • ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនអាចតម្រូវឱ្យធ្វើការងារពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ស្ថាប័ន ដែលចាត់តាំងដោយគណៈកម្មាការគ្រប់គ្រង ឬប្រធានប្រតិបត្តិ។

Requirements

  • ជំនាញ
  • មានជំនាញសម្របសម្រួលបុគ្គលិកកម្មវិធីក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគម្រោងនានា​របស់​កម្មវិធី។
  • មានសមត្ថភាពក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបុគ្គលិកអំពីវិធីសាស្ត្រក្នុងការធ្វើការងារ និងសម្រប​សម្រួលការ​ងារជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសក្រុមយុវជន។
  • មានជំនាញក្នុងការទំនាក់ទំនងល្អទាំងការសរសេរ និងនិយាយជាភាសាខ្មែរ និងភាសាអង់គ្លេស។
  • មានជំនាញក្នុងការវិភាគ និងការគិតប្រកបដោយ​សុភវិនិច្ឆ័យ និងអាចយល់អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
  • មានសមត្ថភាពគិតជាលក្ខណៈយុទ្ធសាស្ត្រ និងការធ្វើការងារប្រកបដោយ​ការច្នៃប្រឌិត និងប្រសិទ្ធភាព។
  • មានសមត្ថភាពសរសេររបាយការណ៍កម្មវិធី និងគម្រោងបានល្អ ។
  • មានសមត្ថភាពក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការចងក្រងយុវជននិងសហគមន៍ និងការផ្សារភ្ជាប់បណ្តាញ ។
  • មានជំនាញក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់យុវជន។
  • ចំណេះដឹង
  • បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកអភិវឌ្ឍសង្គម/សហគមន៍ ផ្នែកច្បាប់ ផ្នែកសង្គម ឬផ្នែកគ្រប់គ្រង ឬមានសញ្ញាប័ត្រប្រហាក់ប្រហែល។
  • មានចំណេះដឹងនិងបទពិសោធន៍អំពីការសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលស្តីអំពីសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
  • មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រនៅក្នុងក្រុមការងារ។
  • មានចំណេះដឹងអំពីការវិវត្តន៍នៃបរិបទរបស់សង្គមទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ច្បាប់ និងបច្ចេកវិទ្យា។
  • មានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើការងារជាមួយម្ចាស់មូលនិធិ និងដៃគូរអភិវឌ្ឍន៍។
  • បទពិសោធន៍
  • មានបទពិសោធន៍ក្នុងការងារគ្រប់គ្រងកម្មវិធីនិងគម្រោង និងសរសេរបាយការណ៍គម្រោងយ៉ាងតិច ៣ឆ្នាំ។
  • មានបទពិសោធន៍ក្នុងការរៀបចំប្រពន្ធ័តាមដាន និងវាយតម្លៃ។
  • មានបទពិសោធន៍សម្របសម្រួលការងារបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ពង្រឹងសិទ្ធិអំណាចយុវជន និងកសាង បណ្តាញយុវជន និងសហគមន៍។

បេក្ខជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូបសង្ខេប (CV) ឈ្មោះអ្នកធានាចំនួន២នាក់ និងលិខិត​ចំណាប់​​​​អារម្មណ៍​តាមរយៈអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិត ឬទៅអាសយដ្ឋានការិយាល័យរបស់សមាគមអោយបានមុនថ្ងៃផុតកំណត់ទទូលពាក្យ។

  • បិទបញ្ជីចំរាញ់បេក្ខភាព : ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០
  • កាលបរិច្ឆេទនៃការសម្ភាសន៍ : ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២០

បញ្ជាក់៖ បេក្ខភាពជាស្ត្រី និងសមាជិករបស់ សមាគមបណ្តាញយុវជនកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។

ចំពោះបេក្ខជនដែលមិនបានបញ្ជាក់ពីតួនាទីដែលខ្លួនចង់ដាក់ពាក្យស្នើ​សុំ​ការងារ នឹងមិនត្រូវបានពិចារណា។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្ភាសន៍តែប៉ុណ្ណោះ នឹងត្រូវបានទំនាក់ទំនង​សម្រាប់​ការ​សម្ភាសន៍។

Categories: Employment
Share us on:

Add your Comment