ការងារស្ម័គ្រចិត្ត

ការងារស្ម័គ្រចិត្តគឺជាការចូលរួមចំណែកវិភាគទានពេលវេលា, កិច្ចខិតខំប្រឹងប្រែង និងភាពប៉ិនប្រសប់ចំពោះតម្រូវការ បុព្វហេតុ ឬបេសកកម្ម និងសកម្មភាពនានារបស់សមាគមបណ្តាញយុវជនកម្ពុជា។ ការងារនេះគឺជាកិច្ចគាំទ្រទៅលើការរៀបចំព្រឹត្តិការណ៍, កម្មវិធី, និងយុទ្ធនាការ ឬ សកម្មភាពផ្សេងៗទៀតដែលត្រូវបានអនុវត្តដោយសកម្មភាពរបស់បណ្តាញយុវជនកម្ពុជា។ អ្នកធ្វើការងារស្ម័ក្រចិត្តអាចជាយុជន ឬអ្នកដែលចាប់អារម្មណ៍ទៅលើសកម្មភាពសង្គម​​។​

ក្លាយទៅជាអ្នកស្ម័គ្រចិត្តតរបស់សមាគមបណ្តាញយុវជនកម្ពុជា លោក អ្នក នឹងទទួលបានៈ

១. ជំនាញក្នុងការអនុវត្តន៍សមត្ថភាពការងារ និងជំនាញអន្តរបុគ្គល

២. ជំនាញក្នុងការកសាងទំនាក់ទំនងសង្គម

៣. ការទទួលបានបទពិសោធន៍លើការអនុវត្តការងារដោយផ្ទាល់ជាមួយសហគមន៍

៤. ទទួលបានបទពិសោធន៍ លើការអនុវត្តការងារដោយផ្តោតលើភស្តុតាង  និងនីតិវិធីចរចា​