សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង
ថ្ងៃសុក្រ 05 មករា 2024
សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០១៤ – ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះ និងសាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធខួប១០ឆ្នាំនៃព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម និងយុត្តិធម៌ដល់កម្មករ[…]
ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច
ថ្ងៃសៅរ៍ 03 កញ្ញា 2022
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ **** ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជូនចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។[1] និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។[2] ទន្ទឹមនឹងការធ្វើអាជីវកម្មឈើ ការរត់ពន្ធឈើខុសច្បាប់ក៏នៅតែជាកត្តាព្រួយបារម្ភ ។ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក អាជ្ញាធរហុងកុង បានធ្វើការផ្សព្វផ្សាយពីការរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជ និងមានតម្លៃចំនួន ២១១តោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង១៤០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥[...]
សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២
ថ្ងៃសៅរ៍ 03 កញ្ញា 2022
សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ក្រោមមូលបទស្តីពី “លើកកម្ពស់ការចូលរួមការពារបរិស្ថានដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ” បានបន្តមានការព្រួយបារម្ភជាខ្លាំងចំពោះ វិបត្តិបរិស្ថាន សិទ្ធិបរិស្ថាន និងការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយទៅលើគោលនយោបាយស្តីពីកិច្ចការពារ ថែរក្សា តំហែទាំ ភាពព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានា ជុំវិញបញ្ហា បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ការគ្រប់គ្រងធនធានធម្មជាតិ យើងខ្ញុំសង្កេតឃើញថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិក្តី តែវាពុំបានឆ្លើយតបជាមួយការកើនឡើង នូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ព្រៃព្រះរការ និងតំបន់ដ៏ទៃទៀតជារៀងរាល់ថ្ងៃនោះទេ ។សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨។ ទន្ទឹមនឹងនេះនិន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្ត គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍ ។ ចំពោះវិស័យថាមពល រដ្ឋាភិបាលមិនគួរដាក់ផែនការអភិវឌ្ឍវិស័យថាមលទៅលើតែជម្រើសនៃការសាងសង់ទំនប់វារីអគ្គីសនី និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ដូចអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសន្និសិទ្ធក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើទី២៦ ក្នុងការមិនសាងសងរោងចក្រធ្យូងថ្មថ្មី និងទំនប់វារីអគ្គីសនី នៅតាមដងទន្លេមេគង្គ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធានាអំពីឯករាជ្យភាពនៃថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូលដែលមានតម្លៃខ្ពស់ នឹងមិនមានលក្ខណៈស្ថិតស្ថេរ ជាភាពវិជ្ជមានសម្រាប់គោលនយោបាយថាមពល។ ទន្ទឹមជាមួយគ្នា ការធ្វើវិមជ្ឍការថាមពលតាមរយៈការផ្តល់សិទ្ធិពេញលេញដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមសម្រេចចិត្តជ្រើសរើសយកប្រភពថាមពលកកើតឡើងវិញក្នុងមូលដ្ឋានរបស់ពួកគេមកប្រើប្រាស់ គឺជាយន្តការយ៉ាងមានប្រសិទ្ធិភាពសម្រាប់ចូលរួមចំណែកអនុវត្តគោលនយោបាយអធិបតេយ្យភាពថាមពល។ ការអភិវឌ្ឍដោយការលុបបឹងធម្មជាតិយ៉ាងឆាប់រហ័ស នៅតែបន្តជាការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងក្នុងអំឡុងពេលជាង២ឆ្នាំ នៃការរីករាលដាលជំងឺកូវីដ-១៩[…]
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ
ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី
ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត
ថ្ងៃសុក្រ 04 មិថុនា 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”
ថ្ងៃសុក្រ 04 មិថុនា 2021
(ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១) គិតត្រឹមខែ ឧសភា ឆ្នាំ ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជន បរិស្ថានចំនួនបីរូប
សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន
ថ្ងៃសុក្រ 04 មិថុនា 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
ថ្ងៃច័ន្ទ 29 មិនា 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
ថ្ងៃពុធ 09 កញ្ញា 2020
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1 ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ[…]
សេចក្ដីថ្លែងការណ៍រួម៖ សូមអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្ដិវិធី
ថ្ងៃអង្គារ 18 សីហា 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ ។ កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានប្រើប្រាស់ការបង្រ្កាបបែបហិង្សាជាបន្តបន្ទាប់ទៅលើការតវ៉ាដោយសន្ដិវិធី ដែលបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីការចាប់ខ្លួននិងការឃុំខ្លួនប្រធានសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ។ ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មនុស្សចំនួន៦នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកទាំងនោះ តស៊ូមតិទាមទារឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវបានរំលាយផងដែរ ខណៈដែលពួកគាត់ភាគច្រើនជាស្រ្តី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ។ ការអំពាវនាវឱ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញ មិនមែនជាបទល្មើសទេ ។ ការសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្ដិរបស់អ្នក មិនមែនជាបទល្មើសទេ ។ ការឈរគៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៌មិនមែនជាបទល្មើសដែរ ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញ ពីសំណាក់នគរបាលទេ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឱ្យបានឆាប់ និងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនជាមួយប្រទេសវៀតណាម ។ មុនពេលចាប់ខ្លួនលោកពីរបីថ្ងៃ លោកបានចូលរួមការតវ៉ាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់រយនាក់ បន្ទាប់ពីរោងចក្រដែលពួកគាត់ធ្វើការត្រូវបានបិទដំណើរការ ដោយសារបញ្ហា […]
Recent Posts
- សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង ថ្ងៃសុក្រ 05 មករា 2024
- ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
- ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ថ្ងៃសៅរ៍ 03 កញ្ញា 2022
- សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ថ្ងៃសៅរ៍ 03 កញ្ញា 2022
- ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន ថ្ងៃសុក្រ 02 កញ្ញា 2022
- អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ថ្ងៃសុក្រ 02 កញ្ញា 2022
- សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021