សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

ថ្ងៃ​សុក្រ 05 មករា 2024

សេចក្ដីថ្លែងការណ៍រួម
ទិវាចងចាំ​
ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ
នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

                                                                                             ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០១៤ – ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០២៤

ក្នុងនាមជាជនរងគ្រោះ និង​សាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវ​ដល់រាជរដ្ឋាភិបាល​ ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម​ និងយុត្តិធម៌ដល់កម្មករ និងជនរងគ្រោះពីការបង្ក្រាបដោយហិង្សា តាមរយៈ​
១-ទម្លាក់បទចោទមកលើកម្មករ និងសកម្មជន​សហជីព​ ដោយឥតលក្ខខណ្ឌ
២-​ធ្វើការដាក់ទោសចំពោះសមត្ថកិច្ច​ដែលបានបង្ក្រាប និង​ប្រើប្រាស់អំពើហិង្សាមកដល់កម្មករ
៣-បន្តធ្វើការស៊ើបអង្កេតស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន
៤-ផ្តល់សំណង​ដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន​ រួមទាំងសំណង​ដល់កម្មករដែលបានចាប់ដាក់ពន្ធនាគារ​ដោយភាពអយុត្តិធម៌ ឬប៉ះពាល់ផ្លូវចិត្ត និងខូចខាតផ្សេងៗ។

សូមចុចតំណភ្ជាប់ខាងក្រោមនេះដើម្បីទាញឯកសារ៖

Finalized the Statement for Memorial Day 2-3 Jan 2024

  កម្រងរូបភាព 


 

Recent Posts