ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា
ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។[…]
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ
ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី
លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
ថ្ងៃព្រហស្បតិ៍ 26 សីហា 2021
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងបណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសព្រៃឈើដល់ទៅ៣៦៦ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ពោល គឺពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)បានកត់សម្គាល់ថា នេះ គឺជាបទល្មើសព្រៃឈើដ៏ច្រើនករណី ហើយថា វាបានបង្ហាញពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែកើតមានដដែល។ បើតាមលោកហេង គឹមហុង ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរតែចាប់ដៃសហការគ្នាជាមួយក្រុមអ្នកការពារព្រៃឈើ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើទាំងនេះឱ្យមានប្រសិទ្ធភាព។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន
ថ្ងៃច័ន្ទ 28 មិថុនា 2021
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋានលើការងារការពារបរិស្ថានដែរ៖ «ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងទីភ្នាក់ងារអង្គការអន្តរជាតិផ្សេងៗដែលនៅកម្ពុជាហ្នឹង គួរតែជាចំណែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងការប្រតិបត្តិការការងាររបស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាងតែការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតែម្យ៉ាង ហើយទទួលបានព័ត៌មានតែពីរដ្ឋាភិបាលតែម្យ៉ាង។ កន្លងមកយើងដឹងហើយថា រដ្ឋាភិបាលតែងតែព្យាយាមបង្ហាញតែចំណុចល្អ មិនហ៊ានបង្ហាញពីចំណុចអាក្រក់។ បើអង់គ្លេសធ្វើបែបនេះ ហាក់បីដូចជា គ្រាន់តែមកធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះ ចំពោះប្រជាពលរដ្ឋ និងចំពោះអនាគតធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសកម្ពុជានោះទេ»។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន
ថ្ងៃច័ន្ទ 28 មិថុនា 2021
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន។ លោកបន្តថា ពួកគេក៏ជាយុវជនមានចំណេះដឹង មានជំនាញផ្នែកបរិស្ថាននិងមានបេះដូងស្រលាញ់ធនធានធម្មជាតិ។ លោកក៏សង្កេតឃើញថា សកម្មភាពរបស់ពួកគេកន្លងមកជាផ្នែកមួយជួយដល់កិច្ចការងារបរិស្ថានឲ្យមានភាពប្រសើរនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិរូបនេះ ជំរុញឲ្យមានការដោះលែង
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ
ថ្ងៃអង្គារ 15 មិថុនា 2021
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។ លោក អ៊ុល វ៉ាន់ ប្រធានអង្គការសមាគមបណ្តាញយុវជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនាថា៖ «ទោះបីជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ មានក្រសួងបរិស្ថាន ឬក្រសួងកសិកម្មជាដើមហ្នឹង យើងឃើញថា ប្រសិទ្ធភាពនៅតែមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបាន ដោយសារតែយើងសង្កេតឃើញថា មានអំពើពុករលួយ មានការឃុបឃិត[គប់គិត] គ្នាជាប្រព័ន្ធ ការសហការគ្នាជាប្រព័ន្ធក្នុងចំណោមក្រុមហ៊ុនក៏ដូចជាអ្នកមានអំណាចក្នុងប្រទេសកម្ពុជា»៕
ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត
ថ្ងៃសុក្រ 04 មិថុនា 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន
ថ្ងៃសុក្រ 04 មិថុនា 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
At Least 14 Activists Arrested in Cambodia since August
ថ្ងៃព្រហស្បតិ៍ 10 កញ្ញា 2020
An unprecedented string of arrests has taken place since early August 2020 and shows no sign of slowing down as the government targets youth and environmental activists. PHNOM PENH–Some 14 activists have been arrested by the Cambodian authorities over the course of the past month, with youth activists, environmentalists, politicians, a rapper and a monk being rounded up in the wake of outspoken unionist Rong Chhun’s arrest. Throughout August[…]
សង្គមស៊ីវិលជំរុញឲ្យចែករំលែកសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់
ថ្ងៃសុក្រ 28 សីហា 2020
នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។ ភ្នំពេញ — អង្គការសង្គមស៊ីវិលជាង៥០០ បានដាក់លិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលពួកគេបង្ហាញក្តីព្រួយបារម្ភថា ច្បាប់នេះ នឹងរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ដល់ទៅជិត៩លាននាក់ ក្នុងប្រទេសកម្ពុជា។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងបានដាក់ទៅក្រសួងមហាផ្ទៃជាង២សប្តាហ៍មកហើយនោះ សង្គមស៊ីវិលដែលមានគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជាហៅកាត់ថា CCC ជាតំណាង បានស្នើសុំជួបពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងដើម្បីយកធ្វើជាមូលដ្ឋាននៃការសិក្សា វិភាគ និងរួមចំណែកដើម្បីផ្តល់ជាធាតុចូល។ លិខិតរបស់អង្គការសង្គមស៊ីវិលបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ក៏បាននិងកំពុងទន្ទឹងរង់ចាំមើល និងចង់ឈ្វេងយល់នូវខ្លឹមសារពិតប្រាកដជាក់ស្តែងនៃសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលទើបតែត្រូវបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងសូន្យរវាងក្រុមការងារអន្តរអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃកន្លងទៅថ្មីៗនេះ»។ នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មានអង្គការជាង៥០០ ដែលជាសមាជិកនៃអង្គការរបស់លោក បានស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ដោយសារពួកគេចង់ឲ្យច្បាប់មួយនេះ គោរពទៅតាមស្តង់ដារ ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្តថា នេះជាការស្នើសុំលើកទីពីរហើយ ដោយកាលពីជាងមួយឆ្នាំមុនក្រុមអង្គការសង្គមស៊ីវិលបានស្នើសុំសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការណាពីក្រសួងមហាផ្ទៃនោះទេ។ លោកមានប្រសាសន៍ថា៖ «អង្គការសង្គមស៊ីវិលគាត់ចង់ចូលរួមមើលខ្លឹមសារច្បាប់ហ្នឹងបន្ថែមទៀតដើម្បីជួយឲ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់ហ្នឹងមានសុគតភាពទៅនឹងរដ្ឋធម្មនុញ្ញរបស់ជាតិយើង ក៏ដូចជាច្បាប់នានាដែរ ដែលកម្ពុជាបានផ្តល់សច្ចាប័នកន្លងមកហ្នឹង»។ លោកបន្តថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។ លោកមានប្រសាសន៍ថា៖[…]
Recent Posts
- សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង ថ្ងៃសុក្រ 05 មករា 2024
- ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
- ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ថ្ងៃសៅរ៍ 03 កញ្ញា 2022
- សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ថ្ងៃសៅរ៍ 03 កញ្ញា 2022
- ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន ថ្ងៃសុក្រ 02 កញ្ញា 2022
- អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ថ្ងៃសុក្រ 02 កញ្ញា 2022
- សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021